by RFI ខេមរភាសា / Khmer
នៅរៀងរាល់ថ្ងៃអាទិត្យ សេង ឌីណា នឹងរាយរ៉ាប់ពន្យល់លោកអ្នកស្តាប់ អំពីប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ចាប់តាំងពីសម័យកាលបុរេប្រវត្តិ រហូតមកទល់នឹងសម័យកាលបច្ចុប្បន្ន ទាំងដំណើររឿងរបស់មនុស្សជាតិ ទាំងប្រវត្តិចក្រវាល ក៏ដូចជា ដំណើរវិវឌ្ឍនៃចំណេះដឹងរបស់មនុស្សជាតិទៅលើចក្រវាល។
Language

Publishing Since
4/11/2022
Email Addresses
1 available
Phone Numbers
0 available
July 1, 2023

រុស្ស៊ី គឺជាប្រទេសមហាអំណាចដ៏ចម្បងមួយ នៅក្នុងវិស័យអវកាស នៅក្នុងពេលបច្ចុប្បន្ន ជាមួយនឹងបច្ចេកវិទ្យារ៉ុកកែត និងយានអវកាស ដ៏ល្បីល្បាញមួយនៅលើពិភពលោក គឺ សូយូស (Soyuz)។ Soyuz ជាបច្ចេកវិទ្យាបន្សល់ទុកតាំងពីសម័យសហភាពសូវៀត ហើយត្រូវបានអភិវឌ្ឍចេញពីបច្ចេកវិទ្យារ៉ុកកែត V2 របស់អាល្លឺម៉ង់ ដោយវិស្វករសូវៀត ឈ្មោះ Sergei Korolev ដែលត្រូវបានគេចាត់ទុកជាបិតានៃកម្មវិធីអវកាសសូវៀត។

Sergei Pavlovich Korolev កើតនៅឆ្នាំ១៩០៧ នៅហ្ស៊ីតូមៀរ (Zhytomyr) ប្រទេសអ៊ុយក្រែន ដែលកាលណោះ ស្ថិតនៅក្នុងរង្វង់ចក្រភពរុស្ស៊ី និងក្រោយមកទៀត ជារដ្ឋមួយ ក្នុងសហភាពសូវៀត។ Korolev បានបញ្ចប់ការសិក្សាពីសាលាប៉ូលីតិចនិកក្រុងកៀវ និងពីសកលវិទ្យាល័យម៉ូស្គូ ដោយចាប់យកជំនាញខាងវិស្វកម្មយន្តហោះ និងម៉ូទ័ររ៉ុកកែត ហើយបានបង្កើតក្រុមការងារស្រាវជ្រាវផ្នែករ៉ុកកែតអវកាសមួយ ដែលបានទទួលជោគជ័យក្នុងការផលិតរ៉ុកកែតប្រើឥន្ធនៈរាវជាលើកទីមួយ ក្នុងប្រវត្តិសាស្រ្តសូវៀត នៅឆ្នាំ១៩៣៣។

ក៏ប៉ុន្តែ ប៉ុន្មានឆ្នាំក្រោយមកទៀត Korolev បានក្លាយជាជនរងគ្រោះ ដោយនយោបាយឃោរឃៅនៃរបបស្តាលីន ហើយបានក្លាយជាអ្នកទោសនយោបាយ នៅឆ្នាំ១៩៣៨។ Korolev ត្រូវបានគេធ្វើទារុណកម្មក្នុងគុក ហើយត្រូវបានគេបញ្ជូនទៅដាក់ក្នុងគុកនៅស៊ីបេរីជាច្រើនខែ មុននឹងត្រូវបានគេបញ្ជូនមកម៉ូស្គូវិញ ហើយតាមរយៈអន្តរាគមន៍របស់ Andrei Tupolev (អ្នកបង្កើតយន្តហោះធុន Tupolev) Sergei Korolev ក៏ត្រូវបានគេដាក់បញ្ចូលទៅក្នុងក្រុមស្រាវជ្រាវវិទ្យាសាស្រ្តមួយ ជាមួយអ្នកវិទ្យាសាស្រ្តផ្សេងទៀតដែលជាប់ទោសនយោបាយដូចគ្នា។

នៅក្នុងអំឡុងពេលនោះ រុស្ស៊ីកំពុងស្ថិតក្នុងសង្គ្រាមលោកលើកទី២ ហើយ Korolev ត្រូវបានគេចាត់ឲ្យទទួលបន្ទុកដឹកនាំស្រាវជ្រាវផលិតរ៉ុកកែត ដើម្បីប្រជែងជាមួយនឹងរ៉ុកកែត V2 របស់អាល្លឺម៉ង់ ហើយនៅឆ្នាំ១៩៤៥ នៅក្រោយពេលកងទ័ពសូវៀត វាយដណ្តើមកាន់កាប់ទីតាំងរ៉ុកកែតរបស់អាល្លឺម៉ង់ ដោយរឹបអូសបានទាំងតួរ៉ុកកែត និងប្លង់រ៉ុកកែត V2, Korolev ក៏ត្រូវបានគេបញ្ជូនឲ្យទៅអាល្លឺម៉ង់ ដើម្បីមើលការខុសត្រូវក្នុងការនាំយកបច្ចេកវិទ្យារ៉ុកកែត V2 នេះទៅផលិតជារ៉ុកកែតថ្មី សម្រាប់សហភាពសូវៀត។

ចេញពីម៉ូដែលរ៉ុកកែត V2 នេះ Korolev បានផលិតចេញជាមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីមួយប្រភេទ ដែលគេឲ្យឈ្មោះថា Scud ហើយដែលត្រូវបានគេប្រើជាទូទៅ នៅក្នុងអំឡុងសម័យសង្គ្រាមត្រជាក់។ បន្ទាប់មកទៀត នៅឆ្នាំ១៩៥៣ Korolev បានចាប់ផ្តើមរៀបចំផលិតរ៉ុកកែតប្រភេទថ្មីមួយទៀត គឺរ៉ុកកែតធុន R-7 ដែលជាមីស៊ីលបាលីស្ទិកអន្តរទ្វីបដំបូងបង្អស់នៅលើពិភពលោក អាចបាញ់បានចម្ងាយរហូតដល់ទៅ ៨០០០គីឡូម៉ែត្រ ហើយអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ កម្លាំង ពី៣ ទៅ ៥មេហ្កាតោន។

ក៏ប៉ុន្តែ ក្រៅពីជាមីស៊ីលបាលីស្ទិកអន្តរទ្វីបផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ R-7 ក៏ត្រូវបានគេយកទៅប្រើជារ៉ុកកែតអវកាសផងដែរ... ជារ៉ុកកែតអវកាស ដែលបានដើរតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងវិស័យអវកាសរបស់សូវៀត។

R-7 គឺជាប្រភេទរ៉ុកកែត ដែលមានពីរកំណាត់ ដោយនៅកំណាត់ទីមួយ មានតួរ៉ុកកែតធំមួយនៅចំកណ្តាល បំពាក់ទៅដោយម៉ូទ័រ (ធុន RD-108)ចំនួន ២គ្រឿង អមទៅដោយប៊ូស្ទ័រចំនួន ៤ នៅជុំវិញ ដោយប៊ូស្ទ័រនីមួយៗ បំពាក់ទៅដោយម៉ូទ័រ (ធុន RD-107)ចំនួន ១គ្រឿង។

ខុសពីរ៉ុកកែតអវកាសភាគច្រើន ដែលមានប៊ូស្ទ័រប្រើឥន្ធនៈរឹង ប៊ូស្ទ័រទាំង ៤គ្រឿង របស់រ៉ុកកែតធុន R-7 គឺជាប្រភេទរ៉ុកកែតប្រើឥន្ធនៈរាវ ដែលមានន័យថា នៅក្នុងរ៉ុកកែត R-7 ទាំងមូល រាប់ចាប់តាំងពីប៊ូស្ទ័រ តួរ៉ុកកែតកំណាត់ទីមួយ រហូតទៅដល់កំណាត់ទីពីរ សុទ្ធតែប្រើឥន្ធនៈរាវដូចគ្នាទាំងអស់ គឺឥន្ធនៈប្រភេទ KeroLox ពោលគឺ កេរ៉ូសែន និងអុកស៊ីសែនរាវ។

រ៉ុកកែត R-7 ត្រូវបានគេបាញ់បង្ហោះប្រកបដោយជោគជ័យជាលើកទីមួយ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៥៧។ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៥៧ រ៉ុកកែត R-7 ត្រូវបានគេយកទៅប្រើ ដើម្បីបាញ់បង្ហោះផ្កាយរណបដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ គឺផ្កាយរណប Sputnik។

មួយខែក្រោយមកទៀត នៅថ្ងៃទី៣ វិច្ឆិកា នៅក្នុងពេលដែលសហរដ្ឋអាមេរិកនៅមិនទាន់បានទទួលជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបបានមួយគ្រឿងនៅឡើយ Korolev និងក្រុមការងារបានប្រើរ៉ុកកែត R-7 ដើម្បីបាញ់បង្ហោះយានអវកាសទីពីរ ទៅក្នុងគន្លងតារាវិថី។ បេសកកម្មនេះត្រូវបានគេឲ្យឈ្មោះថា Sputnik-2 ដែលនៅលើនោះ មានដឹកឆ្កែឈ្មោះ “ឡៃកា” ទៅជាមួយ ដោយត្រូវបានបាញ់បង្ហោះប្រកបដោយជោគជ័យ ទៅដាក់ក្នុងគន្លងតារាវិថី។

ចាប់ពីពេលនោះមកKorolev និង រ៉ុកកែត R-7 បានសម្រេចជោគជ័យជាប្រវត្តិសាស្រ្តជាច្រើនផ្សេងទៀតជាបន្តបន្ទាប់គ្នា៖ ការបញ្ជូនយានគ្មានមនុស្សបើកទៅកាន់ព្រះចន្ទជាលើកទីមួយ ថតយករូបភាពពីផ្នែកម្ខាងទៀតរបស់ព្រះចន្ទជាលើកទីមួយ បញ្ជូនយានគ្មានមនុស្សបើកចេញពីផែនដី សំដៅទៅហោះកាត់ភពផ្សេងជាលើកទីមួយ គឺភពសុក្រ និងចុងក្រោយ គឺការបញ្ជូនមនុស្សទៅក្នុងទីអវកាសជាលើកទីមួយ គឺបេសកកម្ម Vostok ដឹកអវកាសយានិក យូរី ហ្កាហ្ការីន ទៅធ្វើដំណើរក្នុងគន្លងតារាវិថីមួយជុំផែនដី មុននឹងវិលត្រឡប់មកចុះលើផែនដីវិញដោយសុវត្ថិភាព នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១។

Korolev ក៏បានរៀបចំផែនការបញ្ជូនមនុស្សទៅចុះចតលើដីព្រះចន្ទផងដែរ ដើម្បីប្រជែងជាមួយអាមេរិក ដោយក្នុងផែនការនេះ Korolev គ្រោងផលិតរ៉ុកកែតថ្មីស្រឡាងមួយទៀត គឺរ៉ុកកែតធុន N-1 ដែលគេអាចនិយាយបានថា ជាគូប្រជែងជាមួយនឹងរ៉ុកកែត Saturn-V របស់អាមេរិក និងយានអវកាសធុន សូយូស (Soyuz) ដែលជាគូប្រជែងជាមួយនឹងយានអាប៉ូឡូ។

ក៏ប៉ុន្តែ គម្រោងរ៉ុកកែត N-1 របស់ Korolev នេះ ត្រូវជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំ រហូតទាល់តែដល់ឆ្នាំ១៩៦៤ ទើប Korolev បានទទួលភ្លើងខៀវឲ្យចាប់ផ្តើមគម្រោង ដោយមកទល់នឹងពេលនោះ គម្រោងទៅកាន់ព្រះចន្ទរបស់ទីភ្នាក់ងារណាសាអាមេរិកបានចាប់ផ្តើមធ្វើយ៉ាងពេញទំហឹង តាំងពីឆ្នាំ១៩៦១មកម៉្លេះ។

ក្រៅពីចាប់ផ្តើមយឺតជាងអាមេរិករហូតដល់ទៅ៣ឆ្នាំ គម្រោងទៅកាន់ព្រះចន្ទរបស់សូវៀតត្រូវប្រឈមនឹងបញ្ហាដ៏ធំមួយទៀត គឺនៅឆ្នាំ១៩៦៥ ត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ក្រោយពីគម្រោងរ៉ុកកែត N-1 បានទទួលភ្លើងខៀវពីរដ្ឋាភិបាល Korolev ក៏ធ្លាក់ខ្លួនឈឺ ដោយកើតជំងឺមហារីក ហើយទទួលមរណភាព នៅឆ្នាំ១៩៦៦។

ក្រោយមរណភាពរបស់ Korolev កម្មវិធីអវកាសរបស់សូវៀតក៏ត្រូវជួបនឹងបញ្ហា ហើយគម្រោងផលិតរ៉ុកកែត N-1 ក៏កាន់តែយឺតយ៉ាវខ្លាំងឡើង ប្រជែងមិនឈ្នះគម្រោងអាប៉ូឡូរបស់អាមេរិក ដែលបានទទួលជោគជ័យក្នុងការបញ្ជូនអវកាសយានិកឲ្យទៅចុះចតលើដីព្រះចន្ទ នៅឆ្នាំ១៩៦៩។

៥ឆ្នាំក្រោយមកទៀត នៅឆ្នាំ១៩៧៤ សូវៀតក៏បានសម្រេចលុបចោលគម្រោងផលិតរ៉ុកកែត N-1 ដោយទុកតែគម្រោងផលិតយានអវកាសសូយូស ជាមួយនឹងរ៉ុកកែត R-7 ដែលបន្សល់ទុកពីសម័យ Korolev។ រ៉ុកកែត R-7 ដែលត្រូវបានគេយកទៅប្រើជាប់ជាប្រចាំ នៅក្នុងវិស័យអវកាសសូវៀត និងបន្ទាប់មកទៀត វិស័យអវកាសរុស្ស៊ី នៅក្រោយការដួលរលំសហភាពសូវៀត។

នៅក្នុងរយៈពេលជាង ៦០ឆ្នាំកន្លងទៅនេះ រ៉ុកកែត R-7 ត្រូវបានគេយកទៅកែលម្អ និងផលិតចេញជាប្រភេទផ្សេងៗគ្នា ពីជំនាន់មួយទៅជំនាន់មួយ ដោយរ៉ុកកែត R-7 ជំនាន់ចុងក្រោយបង្អស់ នៅតែត្រូវបានគេបន្តប្រើជាប់ជាប្រចាំរហូតមកទល់នឹងសព្វថ្ងៃ ហើយដែលត្រូវបានគេឲ្យឈ្មោះថា « Soyuz » ។

គិតជាសរុប រ៉ុកកែតធុន R-7 គ្រប់ជំនាន់ រាប់ចាប់តាំងពី Sputnik, Vostok រហូតមកដល់ Soyuz បច្ចុប្បន្ន ធ្លាប់ត្រូវបានគេបាញ់បង្ហោះដោយជោគជ័យរហូតដល់ទៅជិត ២ពាន់ដង ពោលគឺជាប្រភេទរ៉ុកកែត ដែលអាចបំពេញបេសកកម្មអវកាសបានច្រើនជាងគេបង្អស់ នៅក្នុងប្រវត្តិសាស្រ្ត ហើយ ជាង ៥០ឆ្នាំក្រោយមរណភាពរបស់ Sergei Korolev រ៉ុកកែត Soyuz ដែលជាប្រភេទមួយនៃរ៉ុកកែត R-7 អាចនឹងបន្តដើរតួនាទីយ៉ាងសំខាន់ នៅក្នុងវិស័យអវកាសរុស្ស៊ី នៅក្នុងរយៈពេលជាច្រើនឆ្នាំតទៅមុខទៀត៕

June 10, 2023

រ៉ុកកែត Ariane-5 គឺជារ៉ុកកែតដ៏មានប្រសិទ្ធភាព និងមានអត្រាជោគជ័យខ្ពស់ ហើយជាគន្លឹះជួយឲ្យអឺរ៉ុបបានគ្រប់គ្រងទីផ្សារបាញ់បង្ហោះផ្កាយរណបពាណិជ្ជកម្ម នៅក្នុងរយៈពេលជាច្រើនឆ្នាំ។ ក៏ប៉ុន្តែ មុននឹងឈានមកដល់ជោគជ័យនេះ កម្មវិធីរ៉ុកកែតអវកាសរបស់អឺរ៉ុបបានឆ្លងកាត់នូវបរាជ័យជាច្រើន រហូតស្ទើរតែត្រូវបានគេបោះបង់ចោល។

នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ នៅក្នុងពេលដែលវិស័យអវកាសរបស់សហរដ្ឋអាមេរិក និងសហភាពសូវៀតកំពុងបោះជំហានទៅមុខយ៉ាងលឿន នៅក្នុងបរិបទនៃការប្រជែងអវកាស ក្នុងសង្គ្រាមត្រជាក់ នៅអឺរ៉ុបឯណេះវិញ វិស័យអវកាសត្រូវជាប់គាំងទៅមុខមិនរួច ដោយការព្យាយាមបង្កើតកម្មវិធីអវកាសរួមគ្នា ក្នុងក្របខណ្ឌអឺរ៉ុប ជាពិសេស គម្រោងផលិតរ៉ុកកែតអវកាស « Europa » ត្រូវទទួលបរាជ័យ។

ស្ថិតនៅក្នុងស្ថានភាពជាប់គាំង ក្នុងកិច្ចសហប្រតិបត្តិការក្របខណ្ឌអឺរ៉ុបនេះ បារាំង តាមរយៈមជ្ឈមណ្ឌលអវកាស ដែលហៅជាភាសាបារាំងថា Centre nationale d’études spatiales ហៅកាត់ថា CNES ក៏បានផលិតរ៉ុកកែតអវកាសផ្ទាល់ខ្លួនឯង គឺរ៉ុកកែតធុន Dimant ដែលត្រូវបានបាញ់បង្ហោះដោយជោគជ័យជាលើកទីមួយ នៅឆ្នាំ១៩៦៥។ តាមរយៈជោគជ័យនេះ បារាំងក៏បានក្លាយជាប្រទេសមហាអំណាចអវកាសទីបី បន្ទាប់ពីអាមេរិក និងសូវៀត ក៏ប៉ុន្តែ រ៉ុកកែតធុន Diamant នេះ ក៏នៅតែមិនអាចជួយឲ្យបារាំង និងអឺរ៉ុបមានឯករាជ្យនៅក្នុងវិស័យអវកាសបាននោះដែរ ដោយសារតែវាជាប្រភេទរ៉ុកកែតធុនតូច អាចផ្ទុកទម្ងន់បានត្រឹមប្រមាណជា ២០០គីឡូក្រាមតែប៉ុណ្ណោះ ទៅគន្លងតារាវិថីទាប (Low Earth Orbit) ដែលជាហេតុធ្វើឲ្យការបាញ់បង្ហោះផ្កាយរណបជាច្រើនរបស់អឺរ៉ុបត្រូវពឹងផ្អែកលើរ៉ុកកែតរបស់អាមេរិក។

ហេតុដូច្នេះហើយបានជាបារាំងនៅតែបន្តព្យាយាមជំរុញឲ្យមានកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអឺរ៉ុប ដើម្បីឈានទៅផលិតរ៉ុកកែតធុនធ្ងន់ផ្ទាល់ខ្លួនឯង ដោយមិនចាំបាច់ពឹងលើអ្នកដទៃ។ គម្រោងអវកាសអឺរ៉ុប ដែលបារាំងចង់ធ្វើ ដោយមានប្រទេស ៣ ជាជំហរ គឺបារាំង អង់គ្លេស និងអាល្លឺម៉ង់។ ក៏ប៉ុន្តែ នៅពេលនោះ អាល្លឺម៉ង់មិនសូវជាចាប់អារម្មណ៍ចង់ចូលរួម ដោយសារតែមើលឃើញពីបរាជ័យក្នុងគម្រោង « Europa » កាលពីមុន។ ចំណែកអង់គ្លេសវិញ ក៏មិនសូវជាចង់ចំណាយលុយលើគម្រោងផលិតរ៉ុកកែតថ្មី ដោយសារតែរំពឹងលើរ៉ុកកែតរបស់ណាសា។

ក៏ប៉ុន្តែ អ្វីៗត្រូវប្រែប្រួល ជាមួយនឹងបញ្ហាចម្រូងចម្រាសជាមួយអាមេរិក ជុំវិញការបាញ់បង្ហោះផ្កាយរណបអឺរ៉ុប ឈ្មោះ Symphonie។

Symphonie គឺជាប្រភេទផ្កាយរណបទូរគមនាគមន៍ ដែលផលិតឡើង ក្នុងគម្រោងរួមគ្នា រវាងបារាំង និងអាល្លឺម៉ង់ ហើយដែលត្រូវបាញ់បង្ហោះទៅដាក់ក្នុងគន្លងតារាវិថី Geostationnary ពោលគឺ ទៅដល់រយៈកម្ពស់រហូតដល់ទៅជាង ៣៥ម៉ឺនគីឡូម៉ែត្រពីដី។ ដោយសារតែអឺរ៉ុបមិនមានរ៉ុកកែតធុនធ្ងន់អាចបាញ់បង្ហោះផ្កាយរណបនេះបាន គេក៏ត្រូវការទៅពឹងអាមេរិក ដែលនៅពេលនោះ គឺជាប្រទេសមួយគត់ នៅក្នុងចំណោមប្រទេសលោកខាងលិច ដែលមានរ៉ុកកែតអវកាសធុនធ្ងន់ មានសមត្ថភាពអាចបាញ់បង្ហោះផ្កាយរណប Symphonie នេះបាន។

នៅពេលនោះ អាមេរិកយល់ព្រមបាញ់បង្ហោះផ្កាយរណប Symphonie ឲ្យអឺរ៉ុប ក៏ប៉ុន្តែ ដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌមួយ គឺ ផ្កាយរណបនេះ អឺរ៉ុបអាចយកទៅប្រើប្រាស់បានសម្រាប់តែអឺរ៉ុបខ្លួនឯងតែប៉ុណ្ណោះ ដោយមិនត្រូវយក ទៅធ្វើអាជីវកម្មនៅលើទីផ្សារទូរគមនាគមន៍នោះទេ។ ការណ៍ដែលអាមេរិកដាក់លក្ខខណ្ឌបែបនេះ គឺដើម្បីការពារចំណែកទីផ្សាររបស់ខ្លួន ពីការប្រកួតប្រជែងពីអឺរ៉ុប ក៏ប៉ុន្តែ សម្រាប់អឺរ៉ុប នេះគឺជាការដាស់ស្មារតីឲ្យភ្ញាក់ខ្លួនថា ដើម្បីអាចមាននយោបាយអវកាសឯករាជផ្ទាល់ខ្លួនឯង អាចទាញយកផលចំណេញពីសក្តានុពលវិស័យអវកាសដោយពេញលេញសម្រាប់ខ្លួនឯង អឺរ៉ុបចាំបាច់ត្រូវតែមានរ៉ុកកែតអវកាសផ្ទាល់ខ្លួនឯង។

នៅទីបំផុតទៅ នៅឆ្នាំ១៩៧៣ បារាំងក៏បានទទួលជោគជ័យ ក្នុងការបញ្ចុះបញ្ចូលអាល្លឺម៉ង់ និងអង់គ្លេស ព្រមទាំងប្រទេសមួយចំនួនទៀត ឲ្យចូលរួមបង្កើតកម្មវិធីអវកាសរួមគ្នា ហើយគម្រោងអភិវឌ្ឍរ៉ុកកែត “អារីយ៉ាន” ក៏បានចាប់កំណើតឡើង ដោយមានបារាំងជាអ្នកចេញមុខរ៉ាប់រងការចំណាយច្រើនជាងគេ ការគ្រប់គ្រងគម្រោងផលិតរ៉ុកកែតអារីយ៉ានក៏ត្រូវបានប្រគល់ទៅឲ្យមជ្ឈមណ្ឌលអវកាសបារាំង (CNES) ហើយទីតាំងបាញ់បង្ហោះរ៉ុកកែតក៏ស្ថិតនៅក្នុងទឹកដីបារាំង គឺមជ្ឈមណ្ឌលអវកាស “គូរូ” នៅខេត្តហ្គីយ៉ាន (ដែនដីនាយសមុទ្ររបស់បារាំង)។

រ៉ុកកែតអារីយ៉ានលើកដំបូងបង្អស់ គឺ Ariane-1 ត្រូវបានគេផលិត និងបាញ់បង្ហោះប្រកបដោយជោគជ័យជាលើកទីមួយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៧៩។ គិតជាសរុប ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងទៅនេះ រ៉ុកកែតអារីយ៉ានធ្លាប់ត្រូវបានអភិវឌ្ឍចេញជា ៥ជំនាន់រួចមកហើយ ដោយពីមួយជំនាន់ទៅមួយមួយជំនាន់ ត្រូវបំពាក់ទៅដោយបច្ចេកវិទ្យាកាន់តែទំនើបឡើងៗ គឺតាំងពី Ariane-1 រហូតមកដល់ Ariane-5។

Ariane-5 ជាប្រភេទរ៉ុកកែតអវកាសធុនធ្ងន់ ឬហៅតាមភាសាអង់គ្លេសថា «Heavy-lift space launch vehicul» (HLV) ពោលគឺស្ថិតនៅក្នុងប្រភេទជាមួយគ្នានឹងរ៉ុកកែត Falcon 9 របស់ក្រុមហ៊ុន SpaceX និងរ៉ុកកែត Long March 5 របស់ចិន។

មានប្រវែងសរុប ៥៣ម៉ែត្រ អារីយ៉ាន-៥ គឺជាប្រភេទរ៉ុកកែត ដែលមានពីរកំណាត់ ដោយកំណាត់ទីមួយ ប្រើម៉ូទ័រតែមួយគ្រឿង គឺម៉ូទ័រធុន Vulcain ប្រើឥន្ធនៈរាវប្រភេទ HydroLox ពោលគឺ អ៊ីដ្រូសែន និងអុកស៊ីសែនរាវ។ នៅអមសងខាងកំណាត់ទីមួយនេះ មានប៊ូស្ទ័រ (Booster) ចំនួនពីរ ប្រើឥន្ធនៈរឹង (Solid fuel) ចំណែកនៅកំណាត់ទីពីរវិញ គឺប្រើម៉ូទ័រមួយគ្រឿង ធុន HM-7។

Ariane-5 មានសមត្ថភាពផ្ទុកទម្ងន់បានជាង ២០តោន ទៅកាន់គន្លងតារាវិថីទាប ឬហៅតាមភាសាអង់គ្លេសថា « Low-Earth Orbit » (LEO) គឺគន្លងតារាវិថីក្នុងចន្លោះពី ១៦០គីឡូម៉ែត្រ ទៅ ១០០០គីឡូម៉ែត្រពីដី និងជាង ១០តោន សម្រាប់គន្លងតារាវិថី Geostationnary ដែលស្ថិតនៅរយៈកម្ពស់ជាង ៣៥ម៉ឺនគីឡូម៉ែត្រពីដី។

គិតចាប់តាំងពីឆ្នាំ១៩៩៦មក Ariane-5 ធ្លាប់ត្រូវបានគេបានគេបាញ់បង្ហោះសរុបចំនួន ១១៦លើក ដោយនៅក្នុងនោះ ជោគជ័យ ចំនួន ១១១លើក ពោលគឺ មានអត្រាជោគជ័យដល់ទៅ ៩៥%។ ជាមួយនឹងសមត្ថភាពក្នុងការបាញ់បង្ហោះផ្ការយណបច្រើនគ្រឿងយកទៅដាក់ក្នុងគន្លងតារាវិថី ក្នុងរយៈកម្ពស់ខុសៗគ្នា នៅក្នុងការបាញ់បង្ហោះតែមួយ រ៉ុកកែត Ariane-5 ជារ៉ុកកែតដ៏ជោគជ័យបំផុតមួយ នៅក្នុងទីផ្សារផ្តល់សេវាកម្មបាញ់បង្ហោះផ្កាយរណបឯកជន ដោយធ្លាប់គ្រប់គ្រងទីផ្សារពិភពលោកបានរហូតដល់ទៅ ៥០% ទៅ ៦០% ឯណោះ នៅមុនពេលមានការប្រកួតប្រជែងពីរ៉ុកកែត Falcon 9 របស់ក្រុមហ៊ុន SpaceX។

ក្រៅពីជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណប Ariane-5 ក៏បានទទួលជោគជ័យក្នុង បេសកកម្មអវកាសធំៗជាច្រើនផងដែរ រួមមានទាំងការបាញ់បង្ហោះតេឡេស្កុបអវកាសជេមស៍វេប កាលពីឆ្នាំ២០២១ ក៏ដូចជា ការបាញ់បង្ហោះយាន “រ៉ូហ្សេតា” (Rosetta) កាលពីឆ្នាំ២០០៤ ដើម្បីទៅចុះចតលើផ្កាយដុះកន្ទុយ។

នៅថ្ងៃទី១៦មិថុនាឆាប់ៗខាងមុខនេះ Ariane-5 នឹងត្រូវគេបាញ់បង្ហោះជាលើកទី ១១៧ និងជាលើកចុងក្រោយបង្អស់ មុននឹងត្រូវដាក់ឲ្យចូលនិវត្តន៍ ហើយជំនួសមកវិញ ដោយ Ariane ជំនាន់ថ្មីមួយទៀត ដែលរឹតតែទំនើបជាងមុន គឺ Ariane-6៕

May 27, 2023

ក្រោយពីទទួលជោគជ័យក្នុងការបញ្ជូនមនុស្សទៅចុះចតលើដីព្រះចន្ទ ក្នុងគម្រោងអាប៉ូឡូ ទីភ្នាក់ងារណាសា ដែលកញ្ចប់ថវិកាត្រូវកាត់បន្ថយច្រើន ក៏បានសម្រេចបញ្ចប់គម្រោងផលិតរ៉ុកកែត Saturn V ហើយងាកមកផ្តោតលើគម្រោងថ្មី គឺយានចម្លងអវកាស (Space Shuttle) ក្នុងគោលដៅបង្កើតប្រព័ន្ធដឹកជញ្ជូនអវកាសមួយ ដែលអាចប្រើបានច្រើនដង ហើយមានតម្លៃថោកជាងរ៉ុកកែតក្នុងគម្រោងអាប៉ូឡូ។

នៅឆ្នាំ១៩៦៩ នៅពេលដែល Niel Armstrong និង Buzz Aldrin ឈានជើងជាន់ដីព្រះចន្ទ អាមេរិកក៏បានក្លាយជាប្រទេសដែលទទួលជោគជ័យ ក្នុងការប្រជែងអវកាស ដោយយកឈ្នះលើសហភាពសូវៀត ហើយក្នុងពេលជាមួយគ្នា កម្មវិធីអាប៉ូឡូ ដែលត្រូវបានគេបង្កើតឡើងមកក្នុងគោលដៅចម្បង ដើម្បីប្រណាំងប្រជែងបញ្ជូនមនុស្សទៅចុះចតលើដីព្រះចន្ទនេះ ក៏ត្រូវឈានមកដល់ចំណុចរបត់ដ៏សំខាន់មួយផងដែរ។

ជាមួយនឹងនឹងកញ្ចប់ថវិកាដែលត្រូវកាត់បន្ថយដោយសភាអាមេរិក ទីភ្នាក់ងារណាសាក៏បានងាកចេញពីរ៉ុកកែត Saturn V នៃគម្រោងអាប៉ូឡូ ទៅបង្កើតគម្រោងថ្មីមួយទៀត គឺយានចម្លងអវកាស (Space Shuttle)។ គោលគំនិតចម្បង នៃគម្រោងយានចម្លងអវកាសនេះ គឺចង់ជំនួសការប្រើរ៉ុកកែត ដែលបាញ់បានតែម្តង ហើយត្រូវបោះចោល ដែលត្រូវចំណាយលុយច្រើន ដោយការប្រើរ៉ុកកែត និងយានអវកាស ដែលអាចប្រើបានច្រើនដង ដើម្បីអាចកាត់បន្ថយការចំណាយ នៅក្នុងការធ្វើដំណើរទៅក្នុងទីអវកាស។

Space Shuttle នៅក្នុងគម្រោងថ្មីនេះ មានទម្រង់ជាកូនកាត់ គឺពាក់កណ្តាលជាយន្តហោះ និងពាក់កណ្តាលជារ៉ុកកែត។ ក្នុងនោះ តួយាន ដែលណាសាហៅជាភាសាអង់គ្លេសថា « Orbiter » មានស្លាប និងមានកង់ ដែលអាចចុះចតដូចយន្តហោះ ក៏ប៉ុន្តែ នៅលើយាននេះ មានម៉ូទ័រចំនួន ៣គ្រឿង ដែលជាប្រភេទម៉ូទ័ររ៉ុកកែតអវកាស ធុន RS-25 សម្រាប់ប្រើនៅពេលបាញ់បង្ហោះយានចេញពីដី។

នៅពេលបាញ់ចេញពីដី Space Shuttle ត្រូវភ្ជាប់ជាមួយនឹងធុងឥន្ធនៈដ៏ធំមួយនៅកណ្តាល ដែលមានផ្ទុកអុកស៊ីសែន និងអ៊ីដ្រូសែនរាវ សម្រាប់ម៉ូទ័រ RS-25 ទាំង ៣គ្រឿង ហើយនៅអមសងខាងធុងឥន្ធនៈនេះ មានភ្ជាប់ប៊ូស្ទ័រចំនួនពីរ ដែលជាប្រភេទប៊ូស្ទ័រប្រើឥន្ធនៈរឹង (Solid fuel)។ ម៉ូទ័រ RS-25 ទាំង៣គ្រឿង បូករួមជាមួយនឹងប៊ូស្ទ័រទាំងសងខាងរបស់ Space Shuttle នេះ បង្កើតជាកម្លាំងរុញសរុបជាង ៣០មេហ្កាញូតុន (កម្លាំងខ្លាំងជាង Falcon Heavy របស់ក្រុមហ៊ុន SpaceX បច្ចុប្បន្ននេះទៅទៀត) ហើយអាចផ្ទុកទម្ងន់បានជាង ២៤តោន ទៅដល់គន្លងតារាវិថីទាប (Low Earth Orbit)។

ក្រោយពីបាញ់ចេញពីដី ប៊ូស្ទ័រទាំងពីរ អាចមានដំណើរការរយៈពេល ២នាទី ទើបអស់ឥន្ធនៈ ហើយត្រូវផ្តាច់ខ្លួនចេញ មុននឹងបើកឆ័ត្រយោងទម្លាក់ខ្លួនសន្សឹមៗទៅលើទឹកសមុទ្រ ដោយមាននាវានៅរង់ចាំ ដើម្បីស្រង់ចេញពីទឹក យកទៅជួសជុលកែលម្អ ទុកប្រើនៅពេលក្រោយ។

ចំណែក តួយាន ឬ Orbiter ឯណោះវិញ ម៉ូទ័រ RS-25 ទាំង ៣គ្រឿង អាចមានដំណើរការរហូតដល់ទៅ ៨នាទីឯណោះ ពោលគឺ រហូតទាល់តែអាចធ្វើដំណើរទៅដល់ក្នុងគន្លងតារាវិថី ទើបប្រើអស់ឥន្ធនៈ ហើយធុងឥន្ធនៈក៏ត្រូវផ្តាច់ចេញពីតួយាន។

ក្រោយពីបញ្ចប់បេសកកម្ម, តួយាន (Orbiter) ដែលមានស្រោបជុំវិញទៅដោយខែលការពារកម្តៅ ត្រូវធ្វើដំណើរត្រឡប់ចូលមកក្នុងស្រទាប់បរិយាកាសផែនដីវិញ ដើម្បីសំដៅទៅចុះចតនៅទីតាំងដើមវិញ គឺនៅឯមជ្ឈមណ្ឌលអវកាសរបស់ណាសានៅ Cape Canaveral រដ្ឋផ្លរីដា។

យានចម្លងអវកាសឈ្មោះ Columbia ត្រូវបានគេបាញ់បង្ហោះដោយជោគជ័យជាលើកទីមួយ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៨១ ដោយបានដឹកអវកាសយានិកចំនួន ២រូប ទៅក្នុងគន្លងតារាវិថី មុននឹងវិលត្រឡប់មកចុះចតលើដីវិញដោយសុវត្ថិភាព ពីរថ្ងៃក្រោយមកទៀត។

រាប់ចាប់តាំងពីពេលនោះមក រហូតមកទល់នឹងឆ្នាំ២០១១ Space Shuttle ចំនួន ៥គ្រឿង ត្រូវបានគេផលិត និងដាក់ឲ្យប្រើប្រាស់ គឺ Columbia, Challenger, Discovery, Atlantis និង Endeavour ដោយយានទាំង ៥គ្រឿងនេះ បានបំពេញបេសកកម្មទៅក្នុងគន្លងតារាវិថីជុំវិញផែនដី គិតជាសរុបចំនួន ១៣៥លើក ក្នុងនោះ រួមមានទាំងបេសកកម្មបាញ់បង្ហោះផ្កាយរណប បេសកកម្មបង្ហោះ និងជួសជុលថែទាំតេឡេស្កុបអវកាសហឺបល បេសកកម្មដំឡើងស្ថានីយ៍អវកាសអន្តរជាតិ ក៏ដូចជា បេសកកម្មដឹកជញ្ជូនសម្ភារៈ និងអវកាសយានិកទៅមក រវាងផែនដី និងស្ថានីយ៍អវកាសអន្តរជាតិ។

ក៏ប៉ុន្តែ ជាមួយនឹងជោគជ័យនេះ Space Shuttle ក៏បានឆ្លងកាត់នូវបរាជ័យដ៏ចម្បងចំនួនពីរលើកផងដែរ គឺការផ្ទុះ Challenger នៅឆ្នាំ១៩៨៦ និងការផ្ទុះ Columbia នៅឆ្នាំ២០០៣ ដែលបណ្តាលឲ្យអវកាសយានិកសរុប ១៤រូប ត្រូវបាត់បង់ជីវិត។

នៅឆ្នាំ២០០៤ មួយឆ្នាំក្រោយការផ្ទុះ Columbia លោកប្រធានាធិបតីអាមេរិក ចច ដាបិលយូ ប៊ូស ក៏បានសម្រេចថា នឹងដាក់ Space Shuttle ឲ្យចូលនិវត្តន៍ នៅក្រោយពេលដែលបេសកកម្មចុងក្រោយ គឺការដំឡើងស្ថានីយ៍អវកាសអន្តរជាតិ ត្រូវបានធ្វើចប់សព្វគ្រប់។ គម្រោង Space Shuttle ត្រូវបានបញ្ចប់ ជាមួយនឹងការហោះហើរលើកចុងក្រោយ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១១។ ចាប់ពីពេលនោះហើយ ដែលទីភ្នាក់ងារណាសា លែងមានរ៉ុកកែត និងយានអវកាស សម្រាប់ដឹកអវកាសយានិកដោយខ្លួនឯង ដោយរាល់ការបញ្ជូនសម្ភារៈ និងអវកាសយានិក ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ត្រូវពឹងផ្អែកលើរ៉ុកកែត និងយានអវកាសធុនសូយូស (Soyuz) របស់រុស្ស៊ី រហូតមកទល់នឹងឆ្នាំ២០២០កន្លងទៅ ក្រោយពីការដាក់ឲ្យដំណើរការយាន Crew Dragon និងរ៉ុកកែត Falcon 9 របស់ក្រុមហ៊ុន SpaceX៕

Kou Sopheap
RFI ខេមរភាសា / Khmer
_叶蓁蓁
អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK
Hout Sengkea
DJ迷人瑾
ហួត សេងគៀ
Monyputhy Ly
RFI ខេមរភាសា / Khmer
1号风尘子
San Sochea
វីអូអេ
Pod Engine is not affiliated with, endorsed by, or officially connected with any of the podcasts displayed on this platform. We operate independently as a podcast discovery and analytics service.
All podcast artwork, thumbnails, and content displayed on this page are the property of their respective owners and are protected by applicable copyright laws. This includes, but is not limited to, podcast cover art, episode artwork, show descriptions, episode titles, transcripts, audio snippets, and any other content originating from the podcast creators or their licensors.
We display this content under fair use principles and/or implied license for the purpose of podcast discovery, information, and commentary. We make no claim of ownership over any podcast content, artwork, or related materials shown on this platform. All trademarks, service marks, and trade names are the property of their respective owners.
While we strive to ensure all content usage is properly authorized, if you are a rights holder and believe your content is being used inappropriately or without proper authorization, please contact us immediately at [email protected] for prompt review and appropriate action, which may include content removal or proper attribution.
By accessing and using this platform, you acknowledge and agree to respect all applicable copyright laws and intellectual property rights of content owners. Any unauthorized reproduction, distribution, or commercial use of the content displayed on this platform is strictly prohibited.